ជើងពាន និងធុងសម្រាមជាវត្ថុសម្រាប់ដាក់របស់ដូចគ្នា តែថា ជើងពានសម្រាប់ដាក់របស់មានតម្លៃ ឯធុងសម្រាមវិញសម្រាប់ដាក់របស់ស្មោគគ្រោកផ្សេងៗ។
ខ្លួនមនុស្សយើងក៏ដូចគ្នា ប្រៀបដូចជា ជើងពាន ឬក៏ធុងសម្រាមដូច្នោះដែរ ព្រោះខ្លួនមនុស្សយើងជាកន្លែងសម្រាប់ដាក់របស់ល្អ និងរបស់មិនស្អាតដូចគ្នា។ របស់ល្អ បានដល់ សភាវៈល្អគឺ បុណ្យ មាន ទាន សីល ភាវនា រហូតដល់កុសលថ្នាក់សតិប្បដ្ឋាន ឬកុសលថ្នាក់អរិយមគ្គ។ របស់មិនស្អាត បានដល់ សភាវៈមិនល្អគឺ បាបអកុសល សំដៅដល់ការប្រព្រឹត្តកន្លងនូវសីល ការប្រព្រឹត្តកន្លងកម្មបថ ឬបានដល់ កិលេសទាំងបីថ្នាក់ មាន វិតក្កមកិលេស ១ បរិយុដ្ឋានកិលេស ១ និង អនុស័យកិលេស១។
ចូរជ្រើសរើសដោយខ្លួនឯង តើយើងគួរធ្វើខ្លួនឱ្យដូចជាជើងពាន ឬជាធុងសម្រាម? ធម្មតាជើងពានជារបស់មានតម្លៃ ជនទាំងឡាយតែងតែប្រាថ្នា ដូចមនុស្សយើងដែរ មានអ្នកដទៃគប់រក ទៅណាមកណាសម្បូរអ្នករាប់អាន មិនខ្វះញាតិ ជាមនុស្សមានតម្លៃ ផ្ទុយមកវិញ ធុងសម្រាមជាវត្ថុដែលគ្មានតម្លៃ គ្មានអ្នកណាចង់បាន ព្រោះផ្ទុកតែរបស់មិនស្អាត អាក្រក់ស្អុយរលួយជាដើម ដូចមនុស្សយើងដែរ ដែលប្រព្រឹត្តមិនល្អ ខុសធម៌ខុសវិន័យ ទៅទីណាក៏គ្មានអ្នកដទៃចង់រាប់អាន គេខ្លាចរអា ខ្លាចឆ្លងធាតុអាក្រក់មកដល់ខ្លួនគេ ដូចធុងសម្រាម គេយកទៅដាក់ឆ្ងាយពីខ្លួន ព្រោះខ្លាចឆ្លងរោគ៕
អត្ថបទដោយៈ ភិក្ខុអគ្គប្បញ្ញោ កែវ និស្ស័យ
Subscribe to:
Post Comments (Atom)
ជើងពានមាស និង ធុងសម្រាម
ជើងពាន និងធុងសម្រាមជាវត្ថុសម្រាប់ដាក់របស់ដូចគ្នា តែថា ជើងពានសម្រាប់ដាក់របស់មានតម្លៃ ឯធុងសម្រាមវិញសម្រាប់ដាក់របស់ស្មោគគ្រោកផ្សេង...
-
ជើងពាន និងធុងសម្រាមជាវត្ថុសម្រាប់ដាក់របស់ដូចគ្នា តែថា ជើងពានសម្រាប់ដាក់របស់មានតម្លៃ ឯធុងសម្រាមវិញសម្រាប់ដាក់របស់ស្មោគគ្រោកផ្សេង...
-
នេះគឺជា Blog របស់វត្តស្លាកែតក្រុងបាត់ដំបង ដែលយើងនឹងផ្សព្វផ្សាយទាក់ទងនឹង អត្ថបទអប់រំ អត្ថបទធម៌ ជាភាសាខ្មែរ និងភាសាបរទេស វីដេអូព្រះធម៌ ការនិទា...
No comments:
Post a Comment