Wednesday, October 25, 2017

កូនមាសឪពុក


                ឃ្មុំចូលចិត្តរបស់ក្រអូបរបស់ផ្អែម ឯចំណែកសត្វរុយវិញ រមែងចូលចិត្តរបស់ស្អុយ របស់រលួយ ។

               កូនមាសឪពុកក៏ដូចគ្នា បើកូនចូលចិត្តរបស់ដែលមិនល្អ គឺសេពគប់មនុស្សមិនល្អ គិតមិនល្អ និយាយមិនល្អ និងទៅកាន់ស្ថានទីដែលមិនល្អហើយ កូនក៏ប្រៀបដូចជាសត្វរុយអ៊ីចឹងឯង។ បើកូនគិតល្អ និយាយល្អ ធ្វើល្អ សេពគប់មិត្តល្អ និងទៅកាន់ស្ថានទីដែលល្អៗ កូនក៏ប្រាកដដូចជា ឃ្មុំដោយពិត ។
              បើកូនជាឃ្មុំ កូនរមែងបានជួបជាមួយនឹងផ្កា តែបើកូនជារុយវិញ កូនរមែងបានជួបតែជាមួយនឹងរបស់ដែលស្អុយរលួយ​ ។

No comments:

Post a Comment

ជើងពានមាស និង ធុងសម្រាម

           ជើងពាន និងធុងសម្រាមជាវត្ថុសម្រាប់ដាក់របស់ដូចគ្នា តែថា ជើងពានសម្រាប់ដាក់របស់មានតម្លៃ ឯធុងសម្រាមវិញសម្រាប់ដាក់របស់ស្មោគគ្រោកផ្សេង...